• Cambodia Peace Channel

CPC-ដៃគូរប្រកួតរបស់ ធឿន ធារ៉ា ហាក់មិនអស់ចិត្ត ជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល

ភ្នំពេញ៖មានការជជែកគ្នាយ៉ាងច្រើន ពិសេសអ្នកស្នេហាគុនខ្មែរ ជុំវិញការប្រកួតរបស់អ្នកលេងពូថៅដៃពិឃាត ជាមួយនីគីតា ជីរ៉ាសីម៉ូវីស ដែលត្រូវបានអ្នកគាំទ្រមើលឃើញថា កីឡាករប៊ែលឡារុស រូបនេះហាក់មិនអស់ចិត្ត ចំពោះការសម្រេចចិត្តរបស់ អាជ្ញាកណ្ដាល ។

ជាក់ស្ដែងមូលហេតុដែលអាជ្ញាកណ្ដាលបញ្ឈប់រូបគេ ក្នុងទឹកទី២ ដោយសារតែគេបានទទួលរងទម្ងន់ដៃរបស់ ធឿន ធារ៉ា បណ្ដាលអោយដួលផ្ងារក្រោយ រហូតមានការរាប់លើកីឡាកររូបនេះដល់ដប់ ទៅហើយ ប៉ុន្តែសង្កេតឃើញថា កីឡាកររូបនេះ នៅតែមិនអាចរក្សាជំហរបាន ទើបអាជ្ញាកណ្ដាលប្រើឆន្ទានុសិទ្ធ សម្រេចអោយ កីឡាករប៊ែលឡារុសរូបនេះចាញ់ ។

ជុំវិញបញ្ហានេះ បានក្លាយជាប្រធានបទក្ដៅដែលអ្នកស្នេហាគុនខ្មែរយកមកជជែកគ្នា ព្រមទាំងសង្ឃឹមថា នឹងមានការរៀបចំអោយ កីឡាករទាំងពីរជួបគ្នាម្ដងទៀត ដើម្បីអោយកីឡាករ នីគីតា ជីរ៉ាសីម៉ូវីស ដាច់ស្រលះក្នុងចិត្ត ៕