• Cambodia Peace Channel

CPC-ដាវ លីឌុក បានលើកឡើងថា ការប្រកួតរវាងជនជាតិអាមេរិក និងសំណាងពិតជាគួរឱ្យធុញទ្រាន់

ភ្នំពេញ៖ស្ដេចប្រដាល់ភូមិ ដាវ លីឌុក បានបង្ហោះសំណេរនិយាយចំៗ ទៅកាន់ព្រំ សំណាង ក្រោយទទួលបរាជ័យ ក្រោមថ្វីដៃកីឡាករ អាមេរិក បាណាសាក់ ប៉ាវ៉េល ថា ជាការ​ប្រ​កួតមួយដ៏គួរ​ឱ្យ​ធុញទ្រាន់ ។

នេះបើយោងតាមគណនីផ្លូវការរបស់ ស្ដេចប្រដាល់ ភូមា បានបង្ហោះសំណេរ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះដែលមានខ្លឹមសារទាំងស្រុងថា ៖ ការ​ប្រ​កួត​រវាង​ជនជាតិអា​មេ​រិ​ក ​និង​សំណាង​ពិតជា​គួរ​ឱ្យ​ធុញទ្រាន់។ ខ្ញុំ​គិត​ថា សំណាង​មិន​ខ្វល់​ពី​ការ​ប្រកួត​នេះ​ទាល់​តែ​សោះ ហើយ​គ្រាន់​តែ​ធ្វើ​តិចតួចបង្គ្រប់កិច្ច។ គេ​បាន​ត្រឹម​តែឱប​ ហើយមិនបានធ្វើអ្វីសោះទាំង 3 ​ទឹក លើក​លែង​តែការវាយចេញដ៏​សំណាង​មួយ​ពីខាង​អាមេរិក៖ ក្បាច់កែងបក ប៉ុន្តែសំណាងមិន​ទាំងដួលផង។

ជាមួយគ្នានេះដាវបានបន្ថែមថា  គ្រូ​បង្វឹក​របស់​ខ្ញុំ​បាន​ទូរសព្ទ​មក​ខ្ញុំ​បន្ទាប់​ពី​ការ​ប្រកួត​ហើយ​បាន​និយាយ​ថា ​គាត់​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ភាព​រឹងមាំ​របស់​សំណាង គាត់​មិន​យល់​ថា​ ហេតុអ្វី សំណាងមិនដួលបន្ទាប់ពីទទួលរងក្បាច់នេះ គាត់​គឺ​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដ៏រឹងមាំ ដែលគ្រូបង្វិករបស់ខ្ញុំមិនធ្លាប់បានជួបសូមទទួលការគោរពពីខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅប្រទេសកម្ពុជា ៕