• Cambodia Peace Channel

CPC-នាគខ្មៅ ឃុន ឌីម៉ា បានរិះគន់ចំៗជុំវិញការកាត់សេចក្ដីក្នុងការប្រកួតប្អូនរបស់ខ្លួន

ភ្នំពេញ៖មានកាជជែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គម ជាពិសេសអ្នកស្នេហាគុនខ្មែរ ជុំវិញលទ្ធផលនៃការប្រកួតរបស់ឃឹម បូរ៉ា និងកីឡាករថៃ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅលើសង្វៀនស្ថានីយទូរទស្សន៍PNN ត្រូវបានអ្នកគាំទ្រមើលឃើញថាការដាក់ពិន្ទុរបស់ចៅក្រម ហាក់មានភាមិនប្រក្រតី ។

ក្រឡេកមកមើល នាគខ្មៅ ឃុន ឌីម៉ា ដែលត្រូវជាបងប្រុសបង្កើតរបស់បូរ៉ា បានបង្ហោះសំណេររិះគន់ចំៗទៅកាន់ចៅក្រម ជុំវិញការកាត់សេចក្ដីក្នុងការប្រកួតប្អូនរបស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុងថា ធ្វើជាមនុស្សមានភ្នែកតែគ្មានខួរ រោមសតែក្បាលខ្មៅ អត់ដៀមដាមទេថាអោយចំៗម៉ង ។

ទោះបីជាយ៉ាងណា ជុំវិញលទ្ធផលការប្រកួតខាងលើនេះត្រូវបានកីឡាករ ឃឹម បូរ៉ា ផ្ទាល់លើកឡើងថា អ្នកចាញ់គ្មានអីត្រូវនិយាយទេ វៃហើយបើកលុយទៅផ្ទះយើងវិញអរគុណបងប្អូនអ្នកគាំទ្ររូបខ្ញុំអាទិត្យក្រោយជួបគ្នាទៀត ៕