• Cambodia Peace Channel

CPC-តារាចម្រៀង ជី ឌីវិត បង្ហោះសំណេរយ៉ាងចាក់ដោត ក្រោយរកឃើញអ្នកគប់ទឹកកកអំឡុងពេលខ្លួនឡើងច្រៀងក្នុង PUB មួយកន្លែង

ភ្នំពេញ៖បន្ទាប់ពីមានហេតុការណ៍ជនមិនស្គាល់មុខ បានយកទឹកកកគប់ទៅកាន់លោកងួន ចាន់ដាវីត អំឡុងពេលសម្ដែងបទចម្រៀងនៅPUB មួយកន្លែងក្នុងខេត្តព្រះសីហនុរួចមក ស្រាប់តែ ជី ឌីវីត បានបង្ហោះសំណេរយ៉ាងចាក់ដោត ក្រោយរកឃើញអ្នកគប់តាមរយះកាមេរ៉ាសុវត្ថិភាព ។

យោងតាមផេកផ្លូវការរបស់ ម្ចាស់បទញីកែងជើង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះសំណេរយ៉ាងវែងអន្លាយ ដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹកដែលមានខ្លឹមសារទាំងស្រុងថា ៖

“ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមើល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្តជាមួយអាកប្បកិរិយាគួរអោយខ្ពើមរអើម ពោរពេញដោយការមើលងាយ ជិះជាន់តម្លៃមកលើរូបខ្ញុំជាអ្នកសិល្បៈខ្លាំងណាស់ គឺខ្លាំងហួសពីការស្មាន។ និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លើកលែង ក៏មិនចង់បន្តផុស សឹងតែថាអោយកន្លងហួសទៅហើយ ឲ្យចប់ទៅចុះ ប៉ុន្តែដោយកម្លាំងអ្នកគាំទ្រនិងមហាជន ខ្ញុំមិនអាចប្រើប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នក បាននោះទេ វាហាក់ដូចជាមិនគប្បីទាល់តែសោះបើខ្ញុំនៅតែចចេសចង់លើកលែង” ។

សំណេររបស់លោក ជី ឌីវីត បានបន្តថា “ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហា តែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់ ដើម្បីលុបបំបាត់ការមើលងាយ មើលថោកដល់សិល្បៈករ និងសិល្បការិនីដ៏ទៃទៀត ក៏ដូចជាក្រោកឈរ ដើម្បីមហាជន និងអ្នកគាំទ្ររបសខ្ញុំ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្ញុំ នឹងមហាជនចំពោះទង្វើថោកទាបរបស់ខ្លួន ហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វី អាចផ្សះផ្សាអារម្មណ៍ឈឺចាប់របស់ខ្ញុំបានទេ បើផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ”។

ជាមួយគ្នានេះ លោក ជី ឌីវិត គ្រោងបង្ហោះវីឌីអូពេញនូវសកម្មភាពទាំងនេះជាសាធារណៈ ក្នុងករណីគ្មានដំណោះស្រាយក្នុងពេល ៨ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។

លោកបានបន្ថែមថា ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដបកែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំវិញ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង។ ក្នុងរូបភាពខាងក្រោមនេះជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុងពេលដែលខ្ញុំកំពុងច្រៀងនៅម៉ោង ( ១២៖៤១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ជនបង្កគឺបុរសសង្ហាលើកដៃម្រាមកណ្តាលនោះឯង៕