• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លម្អិតព័ត៌មានជុំវិញករណីឃាតកម្ម ស្រ្តីពោះធំម្នាក់ត្រូវប្រុសកំណាន់ចិត្តសម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទរួចដុតសាកសពចោលក្នុងព្រៃ

កណ្ដាល៖ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ពោលគឺរំលោភនារីពោះធំ៥ខែ រួចសម្លាប់ប្លន់យកយកម៉ូតូ និងទូរស័ព្ទ  រួចដុតសាកសពចោលក្នុងព្រៃ  កាលពីវេលាម៉ោង ១៣៖៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង១៨៖៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ​ មុខរបរ​ និងទីលំនៅមិនពិតប្រាកដ​ ចាប់ខ្លួនបាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ចំណែកជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល) ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា ​ កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយនៅវេលាព្រឹកថ្ងៃទី១៤.០១.២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួប​ដោយជិះមូតូមកដោយខ្លួនឯង។  បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។​ ក្រោយគិតហើយជនសង្ស័យក៏បានចេញដំណើរ​មកជួបជនរងគ្រោះ​ ដោយបានឈប់ទិញខ្សែអង្រឹង​ នៅតាមផ្លូវ​ រួចហើយមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ពេលជួបគ្នាជនសង្ស័យបានជិះម៉ូតូជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 ឌុបជនរងគ្រោះចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ប្រហែលមួយម៉ោង ។

ក្រោយមក​ បន្ទាប់ពីរួមភេទជាមួយគ្នារួចហើយ​ ជនសង្ស័យក៏ឌុបជនរងគ្រោះចេញពីផ្ទះសំណាក់​ ជិះទៅរកកន្លែងស្ងាត់ដើម្បីធ្វើសកម្មភាពសម្លាប់​ ពេលមកដល់ព្រៃកន្លែងកើតហេតុ​ ជនសង្ស័យក៏ឈប់ម៉ូតូ​ ហើយធ្វើជាអង្គុយនិយាយគ្នាលេង​ ពេលជនរងគ្រោះកំពុងអង្គុយភ្លេចខ្លួន​ ជនសង្ស័យ​ក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់ ក ជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ ៕