CPC-ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់បដិមាចំនួន៥ ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក
![](https://www.cpc-news.com/wp-content/uploads/2024/02/photo_2024-02-01_16-42-52-991x564.jpg)
សៀមរាប៖ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។
លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕
![](https://www.cpc-news.com/wp-content/uploads/2024/02/424674870_785870956696925_467236666397490853_n-600x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/424714399_785870933363594_449075136378354297_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/424729361_785871176696903_1894162138900503619_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/424729735_785870800030274_4560112397055087909_n.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/424763105_785871126696908_3685612485028430168_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/02/424763332_785871080030246_6353591796774122269_n-900x600.jpg)