• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនស្រ្តីជាមេខ្យល់២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីសញ្ចារកម្មមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួ​លផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននិងការងារយេនឌ័រ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ។
ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងនោះជនសង្ស័យចំនួន០២នាក់ ជាអ្នកយកទៅដាក់ឲ្យភ្ញៀវដេកតាមផ្ទះសំណាក់ ចំណែក០៩នាក់ទៀត ជាអនិតិ ជន អាយុក្រោម១៨ឆ្នាំ។
បច្ចុប្បន្នការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនីតិវិធីបន្ត៕