• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ឆ្មក់បង្រាបទីតាំងខារ៉ាអូខេយីហោ ថាំង​ ហួយ ពាក់ព័ន្ធករណីបន្លំចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងខ្លួនជនបរទេសចំនួន ១១១នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ ថាំង​ ហួយក្លឹប ​​កាលពី​វេលា​ម៉ោង​១១យប់ថ្ងៃ​ទី​៣១ ខែមិនា ឆ្នាំ​២០២៤  ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់​ (ស្រី៥០នាក់)​ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី​ ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម​ ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។