• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសាកសពយុវជនម្នាក់ត្រូវឃាតករ វាយសម្លាប់ រួចយកទៅដុត ក្នុងរណ្តៅចាក់សម្រាមដើម្បីបំបាត់ដាន

បន្ទាយមានជ័យ ៖ប្រទះឃើ់ញសាកសព យុវជនម្នាក់ ដែលត្រូវជនសង្ស័យ វាយសម្លាប់ ហើយយកសពទៅដុត ដើម្បីបំបាត់ដាន កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចរណ្តៅចាក់សម្រាមនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ឪ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុក ដុល្លា អាយុ១៦ឆ្នាំ ជាបុគ្គលិកគិតលុយនៅម៉ាត  សាកសពមានសភាព ឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាម ដោយដៃជាប់ចំណងក្រណាត់អាវព័ទ្ធទៅក្រោយ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕