• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-កម្លាំងនគរបាលជំនាញប្រើពេលមិនដល់២៤ម៉ោង បំបែកសំណុំរឿងឃាតកម្ម ជនដៃដល់បាញ់បុរសម្នាក់បណ្ដាលឪ្យរងរបួស ព្រោះរឿងគំនុំ

តាកែវ៖កម្លាំងនគរបាលជំនាញប្រើពេលមិនដល់២៤ម៉ោង បំបែកសំណុំរឿងឃាតកម្ម ជនដៃដល់បាញ់បុរសម្នាក់បណ្ដាលឪ្យរងរបួស ព្រោះរឿងគំនុំក្នុងស្រុកសំរោង នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំ ខ្វាវ  ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយ:ពេល១៨ម៉ោង រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាតខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរអាជីវករ (បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររម្លឹកផងដែរកាលពីថ្ងៃកើតហេតុខាងលើ ជនសង្ស័យបាន បើកបររថយន្ត ម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងមកកាក់ឈប់ រថយន្តមួយគ្រឿងតូរីស ពណ៌ស្លេ ពាក់ផ្លាកលេខភ្នំពេញ2K-8528 បើកបរដោយជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ) ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លី បាញ់ មកលើជនរងគ្រោះ ត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ។ រួចជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ ទៅទិសខាងជើង ចំណែកជនរងគ្រោះសមត្ថកិច្ចខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យខាង រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕