• Cambodia Peace Channel

តើក្រុមណាជាម្ចាស់ជើងឯកនៃពាន UEFA Champion League រដូវកាលនេះ ?

អេស្ប៉ាញ៖នៅវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Champion League នារាត្រីនេះ វេលាម៉ោង២៖០០អាធ្រាត្រ ក្នុងជំនួបរវាង Liverpool និង Tottenham Hostspur ពិតជាកក្រើកកីឡដ្ឋាន Wanda Metroplitano នៅទីក្រុងម៉ាឌ្រីត។

មុនការប្រកួត សមាជិកក្រុមទាំងពីរសុទ្ធតែមានមហិច្ឆតាចង់លើកពាន ពិសេសក្រុមមាន់ខ្នាយមាស ដែលនេះជាលើកដំបូងបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ខណៈហង្សក្រហមធ្លាប់បានលើកពាន Champion League ៥ដងរួចមកហើយ។

គ្រូបង្វឹក Spur ធ្លាប់បាននិយាយថា “កុំខ្វល់ពីអ្នកទស្សនា ១០លាននាក់ ថ្ងៃនេះយើងចង់សរសេរប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់ ហើយក្រុម Liverpool ដែលមានលោក Jurgen ដឹកនាំដ៏ជោគជ័យម្នាក់ ។ ខ្ញុំពិតជាកោតសរសើរគាត់ខ្លាងណាស់” ។

ប៉ុន្តែក្រុមហង្សក្រហមឯនោះ ក៏មិនធម្មតាដែរ កំពុងតែធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយក្រុមនេះបានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៤ទល់នឹង០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជារឿងស្ទើរតែមិនជឿថាអាចកើតឡើង ហើយក៏ជាកម្លាំងចិត្តបន្ថែមនៃការលើកពាននេះ ។

ប៉ុន្តែលទ្ធផលយ៉ាងណានោះ យើងនៅមិនអាចធ្វើការសន្និដ្ឋានឲ្យច្បាស់លាស់បានឡើយ ព្រោះអ្វីៗក៏អាចកើតមានឡើងបានដែរនៅក្នុងវិស័យកីឡាបាល់ទាត់ ៕

ដោយ៖ស្រ៊ីប ឡានី