• Cambodia Peace Channel

ព្រះខ័នរាជស្វាយរៀង បន្តឈរលេខរៀងទី១ នៃលីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី១៣

ភ្នំពេញ៖ការប្រកួតលីគកំពូលកម្ពុជា នៃពានរង្វាន់ Metfone Cambodian League រដូវកាល២០១៩ ជើងទី១ ត្រូវបានបញ្ចប់នៅត្រឹមសប្តាហ៍ទី១៣ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ។

ក្រោយការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋានស្វាយរៀង រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបណាហ្គាវើលដ៍ ពិតជាជក់ចិត្ត ដោយក្រុមទាំងពីរបន្តវាយលុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានក្រុមណាមួយអាចទម្លុះសំណាញ់ទីបានឡើយ ពោលគឺរក្សាលទ្ធផល ០ទល់នឹង០។

ចប់ការប្រកួតម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រក្សាលទ្ធផល មិនដែលចាញ់នៅលីគកំពូលកម្ពុជា សម្រាប់ជើងទី១ ពោលស្មើរ ៣ប្រកួត ឈ្នះ១០ប្រកួត នឹងរក្សាចំណាត់ថ្នាក់ឈរលេខរៀងទី១ ដោយមាន ៣៣ពិន្ទុ ខណៈណាហ្គាវើលដ៍ឈរលេខរៀងទី២ មានត្រឹម ២៨ពិន្ទុ។

ខាងក្រោមនេះ ជាលទ្ធផលចំណាត់ថ្នាក់សប្តាហ៍ទី១៣ នៃជម្រើសជើងឯក នៃពានរង្វាន់ Metfone Cambodian League ៖