• Cambodia Peace Channel

Mohamed Salah កំពុងធ្វើព្យុះភ្លៀង នៅក្នុងព្រឹត្តិការណ៍ Africa Cup of National 2019

ក្រុងគែរ៖ខ្សែប្រយុទ្ធឆ្នើមរបស់ ហង្សក្រហម Liverpool កីឡាករ Mohamed Salah កំពុងធ្វើផ្គរ ធ្វើព្យុះ នៅក្នុងព្រឹត្តិការណ៍ Africa Cup of National 2019 ក្រោយជម្រើសជាតិអេហ្ស៊ីប បានយកឈ្នះក្រុមជម្រើសជាតិ អ៊ុយហ្គង់ដា ក្នុងលទ្ធផល ២ទល់នឹង០ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ។

បច្ចុប្បន្ន ស្តេចបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប Mohamed Salah បាននឹងកំពុងលេចធ្លោយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍នេះ ក្រោយរូបគេ បានស៊ុតហ្វ្រីឃីត បើកការនាំមុខអ៊ុយហ្គង់ដា នៅនាទីទី៣៥ តង់ទី១ និងកីឡាករ Ahmed Elmohamady បានស៊ុតចូលមួយគ្រាប់ទៀត។

សូមជម្រាបថា ក្រុមជម្រើសជាតិអេហ្ស៊ីប កំពុងបង្ហាញទម្រងលេងយ៉ាងអស្ចារ្យ នៅក្នុងព្រឹត្តិការណ៍Africa Cup of National 2019 ដោយមិនទាន់របូតគ្រាប់បាល់ឡើយ ហើយស្ថិតនៅលេខ ១ ក្នុងពូលA ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ៕ ដោយ៖ស្រ៊ីប ឡានី