• Cambodia Peace Channel

អេស្ប៉ាញហក់ឡើងនៅលេខ៣ មានអ្នកឆ្លងវីរុសកូវីដ១៩ និងលេខ២ ដែលមានអ្នកស្លាប់ច្រើនជាងគេ បន្ទាប់ពីអ៊ីតាលី

អេស្ប៉ាញ៖គិតត្រឹមថ្ងៃទី១ ខែមេសា នេះ មានអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន ៨៥៨,៤៤៧ករណី នៅទូទាំងសកលលោក ក្នុងនោះមានអ្នកស្លាប់ចំនួន ៤២,១៤៧ករណី និងមានអ្នកជាសះស្បើយចំនួន ១៧៧,៩៤០ករណី។ នេះបើតាមរបាយការណ៍ពី Worldometers នាថ្ងៃទី១ ខែមេសា នេះ។

អ្វីដែលមានការចាប់អារម្មណ៍នោះ ប្រទេសអេស្ប៉ាញហក់ឡើងនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមមានអ្នកផ្ទុកវីរុសកូវីដ១៩ ច្រើនជាងគេ និងលេខ២ ដែលមានមនុស្សស្លាប់ដោយសារវីរុសកូវីដ១៩ ច្រើនជាងគេ បន្ទាប់ពីប្រទេសអ៊ីតាលី ពោលគឺមានមនុស្សស្លាប់ចំនួន ៨,៤៦៤ករណី ខណៈអ៊ីតាលីមានអ្នកស្លាប់ចំនួន ១២,៤២៨ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែមេសា វេលាម៉ោង ៩៖៣០នាទីព្រឹកនេះ សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៨៨,៥៣០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣,៨៨៩ករណី និងជាសះស្បើយចំនួន ៧,២៥១ករណី ខណៈអ៊ីតាលីមានអ្នកផ្ទុកចំនួន ១០៥,៥៣០ករណី និងអេស្ប៉ាញមានអ្នកផ្ទុកចំនួន ៩៥,៩២៣ករណី៕