• Cambodia Peace Channel

ឈាន​ចូល​ថ្ងៃ​ទី​៩ហើយ​ ! ទាហានជើងទឹក​ថៃ​បន្ត​មុជទឹក​ទៅមុខ​រក​មនុស្ស​ទាំង​១៣នាក់​

ថៃ៖​ពួកអ្នកមុជទឹកទៅពីកងទ័ពជើងទឹកថៃបានចូលកាន់តែកៀនចំណុចសំខាន់មួយនៅក្នុងល្អាងភ្នំដែលមានទឹកជន់លិច កន្លែងដែលក្មេង១២នាក់និងគ្រូបាល់ទាត់របស់ពួកគេបាននិងកំពុងបាត់ខ្លួនដល់ថ្ងៃទី៩ គិតមកត្រឹមថ្ងៃអាទិត្យ​ទី​០១​ ខែ​កក្កដា នៅពេលអាកាសធាតុចាប់ផ្តើមអំណោយផលដល់ការងារស្វែងរកឡើងវិញ។

ក្មេងជំទង់ អាយុ១១ដល់១៦ឆ្នាំចំនួន១២នាក់និងគ្រូជំនួយរបស់គេអាយុ២៥ឆ្នាំបានបាត់ខ្លួនចាប់តាំងពីពេលដែលពួកគេផ្សងព្រេងចូលក្នុងល្អាងភ្នំថាំលួងនៅថៃខាងជើងនិងត្រូវរាំងខ្ទប់មិន​ឱ្យ​ចេញមកវិញដោយសារភ្លៀងនិងទឹកហូរចូល​ល្អាង។

កាលពីថ្ងៃអាទិត្យមេឃចាប់ផ្តើមស្រឡះនិងដោយមានជំនួយពីម៉ាស៊ីនបូមទឹក ពួកអ្នកមុជទឹកអាចបន្តការមុជទឹកនៅក្នុងល្អាងនាំអោយមានសង្ឃឹមថា​ក្រុ​បាល់ទាត់”ជ្រូកព្រៃ”នេះអាចត្រូវរកឃើញឆាប់ៗ។

ណារ៉ុងសាក់ អូសុតតាន់ក័រណេ អភិបាលខេត្តឈៀងរ៉ៃ បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃអាទិត្យថា” ថ្ងៃនេះ មេឃស្រឡះ ផ្លូវក៏ស្រួលដើរ។កំរិតទឹកនៅក្នុងល្អាងបានស្រកនិងអ្នកមុជទឹកថៃនិងបរទេសប្រមាណ៦០នាក់ចូលរួមក្នុងការហារជួយសង្រ្គោះនេះ”។

មេបញ្ជាការកងទ័ពជើងទឹកថៃលោកឧត្តមនាវី អាប៉ាខន យូកុងកែវ បាននិយាយថា”ថ្ងៃនេះអ្វីដែលយើងត្រូវធ្វើគឺរួសរាន់ទៅកាន់កូនក្មេងបាត់ខ្លួន។យើងនឹងមិនឈប់ទេរហូតទាល់តែរកឃើញពួកគេ”។

អ្នកចូលរួមសង្រ្គោះដៃទៀតបានត្រៀមធុងខ្យល់អុកស៊ីសែន ខ្សែនិងអំពូលភ្លើងនៅតាមជញ្ជាំងល្អាង ក្នុងក្តីសង្ឃឹមថានឹងនាំផ្លូវទៅកាន់ល្អាងមានខ្យល់មួយដែលគេហៅថាPattaya Beach កន្លែងដែលពួកមន្រ្តីសង្ស័យថាក្មេងៗអាចកំពុងជ្រកនៅទីនោះដោយសារតែទីខ្ពស់ផុតពីទឹករបស់វា។

ពួកអ្នកជួយសង្រ្គោះបានធ្វើដំណើរបានចម្ងាយ៦០០ម៉ែត្រពីបាតល្អាងឆ្ពោះទៅកាន់Pattaya Beach ខណៈក៏មានការខួងទម្លុះចូលល្អាងមកពីខាងក្រៅនៅក្នុងការព្យាយាមចំរុះដើម្បីរកក្មេងៗទាំងនេះអោយឃើញ។

អាកាសធាតុអំណោយផលនេះកើតឡើងបន្ទាប់ពីការធ្លាក់ភ្លៀងជាប់នៅតំបន់ជិតព្រំដែនមីយ៉ាន់ម៉ានិងឡាវ ដែលធ្វើអោយការងារជួយសង្រ្គោះនិងស្វែងរកជួបការលំបាកអស់មួយសប្តាហ៍។

ការទន្ទឹងរង់ចាំដំណឹងទាំងល្អនិងអាក្រក់អំពីវាសនារបស់ក្មេងទាត់បាល់ទាំង១២នាក់និងគ្រូរបស់គេហាក់ដូចជារឿងភាគ ដោយអ្នកប្រើបណ្តាញសង្គមក៏ដូចជាសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិសុទ្ធតែចាប់អារម្មណ៍។

លោកសង្ឃមកពីទូទាំងខេត្តឈៀងរ៉ៃបានជួបជុំនៅសាលារៀនមួយដើម្បីបន់ស្រន់អោយក្រុមបាល់ទាត់នេះជួបសំណាងល្អខណៈសាច់ញាតិក៏កំពុងធ្វើពិធីបន់ស្រន់ដូចគ្នានៅក្រៅល្អាង។ក្រុមអ្នកជំនាញការមកពីអាមេរិក អង់គ្លេស ចិន ជប៉ុននិងអូស្រ្តាលីក៏បានមកដល់តំបន់ព្រៃភ្នំភាគខាងជើងនេះដើម្បីចូលរួមជាមួយអ្នកជួយសង្រ្គោះថៃជាង១.០០០នាក់។ទីលានដែលក្រុមជ្រូកព្រៃធា្លប់តែហ្វឹកហាត់ឥឡូវក្លាយជាកន្លែងដាក់គ្រឿងម៉ាស៊ីនធុនធ្ងន់។

ជេសស៊ីកា ធៀត អ្នកនាំពាក្យនៃក្រុមជួយសង្រ្គោះអាមេរិក បានប្រាប់សារព័ត៌មានបារាំងថា” លក្ខខណ្ឌផ្លាស់ប្តូររាល់ថ្ងៃ។ដោយអាកាសធាតុកាន់តែល្អ សង្ឃឹមថាការងារនេះកាន់តែងាយស្រួលឡើង”។

ម៉ាស៊ីនបូមទឹកធំៗក៏ត្រូវបាននាំចូលនិងដំឡើងជិតភូមិមួយដើម្បីបូមទឹកចេញពីតំបន់នោះ។ជាមួយនឹងប្រវែង១០គីឡូម៉ែត្រ ល្អាងថាំលួង ជាល្អាងរូងភ្នំវែងនិងស្មុគស្មាញពិបាកធ្វើដំណើរបំផុតនៅថៃ តែពួកអ្នកជំនាញខួងជីករូងសង្ឃឹមថាកំណកថ្មដោយដំណក់ទឹកអាចបង្កជារន្ធជាច្រើនដែលអាចស៊កកាមេរ៉ាចូលក្នុងល្អាង។

ស៊ូធិសាក់ សូរ៉ាលុម វិស្វករបច្ចេកទេសភូមិសាស្រ្តដែលកំពុងដឹកនាំការងារនេះ បាននិយាយថា” រំពឹងថានឹងមានការលំបាកខ្លះ ដោយសារយើងមិនត្រឹមតែខួងចុះត្រង់ តែតាមខ្សែដេកថែមទៀត”។

ពួកមន្រ្តីបាននិយាយថា ក្មេងៗទាំងនេះស្គាល់ទីតាំងនេះច្បាស់និងបានចូលទស្សនាជាច្រើនលើក ដូច្នេះពួកគេអាចរកកន្លែងជ្រកបាន។

ពួកអ្នកជួយសង្រ្គោះបានរកឃើញដានជើងនិងដៃនៅក្នុងល្អាងមួយនៅចម្ងាយពីកន្លែងដែលគេបានប្រទះឃើញស្បែកជើង សាក់កាដូនិងទោចក្រយានរបស់ក្មេងៗរងគ្រោះ ទោះជាយ៉ាងណា ៩ថ្ងៃក្រោយការបាត់ខ្លួន ទីតាំងក្មេងៗទាំងនេះនៅឯណាគ្រាន់តែជាការស្មាននិងក្តីសង្ឃឹមក៏កាន់តែរលាយទៅជាមួយនឹងពេលវេលា៕

Rescuer makes their way down at the entrance to a cave complex where it’s believed that 12 soccer team members and their coach went missing, in Mae Sai, Chiang Rai province, in northern Thailand, Sunday, July 1, 2018. Rescuers have been searching for them. (AP Photo/Sakchai Lalit)
Thai police stand guard at the entrance to a cave complex where 12 soccer team members and their coach went missing, in Mae Sai, Chiang Rai province, in northern Thailand, Sunday, July 1, 2018. Rescuers have been searching for them. (AP Photo/Sakchai Lalit)
Cave complex where 12 soccer team members and their coach went missing, in Mae Sai, Chiang Rai province, in northern Thailand, Sunday, July 1, 2018. Rescuers have been searching for them. (AP Photo/Sakchai Lalit)
Prayer offerings are displayed as rescue workers continue the search for the young soccer team and their coach that went missing in a cave in Mae Sai, Chiang Rai province, northern Thailand, Sunday, July 1, 2018. Rescuers have been searching for them. (AP Photo/Sakchai Lalit)
Thai Buddhist monks pray for 12 boys and their soccer coach went missing, in Mae Sai, Chiang Rai province, in northern Thailand, Sunday, July 1, 2018. Thai navy divers leading the search for 12 boys and their soccer coach in a cave have failed to make much headway in their effort to push through the murk of a kilometer- (half-mile-) long chamber to what is thought to be a clear area where the missing may be sheltering. (AP Photo/Sakchai Lalit)