• Cambodia Peace Channel

CPC-ក្នុងថ្ងៃឆ្លងឆ្នាំសកល គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ កើតឡើងចំនួន៩ករណី បណ្តាលឱ្យមនុស្សស្លាប់០៦នាក់ និងរងរបួសធ្ងន់ស្រាល០៥នាក់

ភ្នំពេញ៖អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លា ..;ប់ ចំនួន០៦នាក់, របួសធ្ងន់ ចំនួន០៣នាក់, របួសស្រាល ចំនួន០២នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុ ..;ក ម៉ូតូ០១គ្រឿងបណ្តាលឱ្យ ស្លា ..;ប់ ០១នាក់ និងរបួសធ្ងន់០១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។

ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ សូមចូលខ្លួនមកសារភាពដូចករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោកដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

ទន្ទឹមនិងនេះ រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ៕