• Cambodia Peace Channel

CPC-ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa

ជប៉ុន៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣:០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

ទន្ទឹមនិងនេះ ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។