• Cambodia Peace Channel

CPC-សារពីពលរដ្ឋ ! សូមបងប្អូនដែលធ្វើការពេលយប់បង្កើនការប្រុងប្រយ័ត្ន ខណៈយុវតីម្នាក់ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច ក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ យុវតីម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នាប្រមាណ៤នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច នៅរាត្រីឆ្លងឆ្នាំសកល តាមបណ្ដោយផ្លូវ២៦បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់ពលរដ្ឋម្នាក់ដែលមានឈ្មោះSean Sok Phay បានបង្ហោះវិឌីអូកាមេរ៉ាសុវត្ថិភាព ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា នេះជាសកម្មភាពចោរប្លន់នារីវ័យក្មេងម្នាក់ដែលធ្វើដំណើរពេលយប់ទាបភ្លឺម៉ោង៣:៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤! ថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពមុខផ្ទះខ្ញុំ (ផ្លូវ២៦បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ)! ។

ជាមួយគ្នានេះ ម្ចាស់គណនីខាងលើបានបន្ថែមថា សូមបងប្អូនដែលធ្វើការយប់ ហើយត្រូវធ្វើដំណើរទៅផ្ទះពេលយប់ មានការប្រុងប្រយ័ត្ន! ៕