• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងកសិកម្ម និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ជនអនាមិកបានបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនង Telegram ដោយប្រើឈ្មោះឯកឧត្តម ឌិត ទីណា

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនង Telegram ដោយប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។ក្រសួងសូមបញ្ជាក់ជូនថា គណនីនេះ ជាគណនីក្លែងក្លាយ។ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នប្រសិនបើមានការទាក់ទងណាមួយពីគណនីនេះទៅកាន់អស់លោកអ្នក។

ជាមួយគ្នានេះ ចំពោះអ្នកដែលបង្កើតគណនីក្លែងក្លាយ ដើម្បីបំភ្លៃ បំភាន់ ឬបោកប្រាស់សាធារណជន ដោយប្រើប្រាស់ឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងជាដាច់ខាត។ ក្រសួងរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្កើតគណនីក្លែងក្លាយទាំងអស់នេះ ៕