• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ

CPC-រយៈពេល៣ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

សៀមរាប៖ កម្ពុជារកចំណូលបានជាង១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

គ្រឹះស្ថានអង្គរបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប ៣៤៧ ៥៣៤នាក់ ពោលគឺកើនឡើង ៤៧,៥ភាគរយ និងទទួលបានចំណូល ១៦ ៥៣៣ ២៩៣ ដុល្លារអាម៉េរិក កើនឡើង ៤៨,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ៕