• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសាកសពស្រ្តីម្នាក់ជាអ្នកលក់ទឹកត្នោត សង្ស័យជាករណីឃាតកម្ម ប្លន់សម្លាប់យកទ្រព្យសម្បត្តិ

កំពត៖សេចក្ដីរាយការណ៍បឋមពីសមត្ថកិច្ចបានឪ្យដឹងថា ស្រ្តីម្នាក់ជាអ្នកលក់ទឹកត្នោតត្រូវបានគេប្រទះឃើញ ដេក់ស្លាប់ក្បែរតូប សង្ស័យជាករណីឃាតកម្ម ប្លន់សម្លាប់យកទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី ០២ មេសា ២០២៤ នៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

សពស្ត្រីរងគ្រោះមានឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ ឡាយ​ទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច  ក្នុងសភាពត្រូវវាយបែកក្បាល ព្រមទាំងបាត់បងកាបូបលុយចំនួនជាង៣លានរៀល ។

បច្ចុប្បន្ន សតម្ថកិច្ចជំនាញកំពុងបើកការស្រាចជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្ទន្តាទោសតាមផ្លូវ ៕