• Cambodia Peace Channel

ក្រុមកីឡាបាល់ទាត់សេនាយុត្តិធម៌ ប្រកួតមិត្តភាពជាមួយក្រុមកីឡាករសាលាដំបូង​ខេត្ត​រតនគិរី​

រតនគិរី​៖ដោយបាន​ការឧបត្ថម្ភ​និងការ​គាំទ្រ​ពីលោក អង្គ​ ​វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ នារសៀល​ថ្ងៃ ទី២ ខែមីនា ឆ្នាំ២០១​៩​ នេះ ​នៅខេត្ត​រតនគិរី​ក្រុម​បាល់ទាត់​សេនា​យុត្តិធម៌​ បានចូល​រួម​ប្រកួត​ជាលក្ខណៈ​មិត្ត​ភាព​ ជាមួយក្រុមកីឡាករបាល់ទាត់សាលាដំបូង​ខេត្ត​រតនគិរី​ ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌និង​ជាសមាជិកក្រុមសេនាយុត្តិធម៌ ថ្លែង​ប្រាប់​ CPC NEWS ថា​ “ការប្រកួតនារសៀល​ថ្ងៃ​នេះ​ គឺក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព​ សាមគ្គីភាព​ រវាងក្រុមសេនាយុត្តិធម៌ នឹងមន្ត្រីរាជការនៃសាលាដំបូងខេត្ត​រតនគិរី​”

ក្រុមបាល់ទាត់​សេនា​យុត្តិធម៌​ជាក្រុម​កីឡាករក្នុង​វិស័យ​យុត្តិធម៌​​រួមមាន​ សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន​​ អនុប្រធាន​ ព្រះរាជ​អាជ្ញា​ ព្រះរាជ​អាជ្ញា​រង​ ចៅក្រម​ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត​ និង​ មេធាវី​ផងដែរ​ ។

គួររំលឹកផងដែរថា​ ក្រុមសេនាយុត្តិធម៌នេះ​ ក៏ធ្លាប់​បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា​ នៅប្រទេសកម្ពុជាជាច្រើនដងរួចហើយផងដែរ៕

ដោយ​៖ឆាយានាថ​