• Cambodia Peace Channel

ក្រោមវត្តមាន Mesut Ozil សារជាថ្មី ក្រុមកាំភ្លើងធំ Arsenal បំបាក់ Newcastle យ៉ាងចាស់ដៃ

ឡុនដន់ន៍៖ការប្រកួតយ៉ាងស្វិតស្វាញរវាងក្លិប Arsenal និង Newcastle កាលពីយប់មិញ ពិតជាជក់ចិត្តមែនទែនសម្រាប់សប្តាហ៍ទី៣១ នៃពានរង្វាន់ Premier League ដោយក្រុមកាំភ្លើងធំ បានបើកទ្វារកីឡដ្ឋាន Emirate Staduim ហើយបំបាក់ក្រុមភ្ញៀវក្នុងលទ្ធផល២ទល់នឹង០។

គ្រាប់បាល់ទាំង ២គ្រាប់នេះ រកបានដោយកីឡាករ Aaron Ramsey និង Alexander Lacazette ដែលជាជ័យជំនះ ធ្វើឱ្យក្រុមកាំភ្លើងធំ កាន់ដំណែងលេខ៣ បណ្តុះអាសន្នក្នុងតារាងពិន្ទុ មាន៦៣ពិន្ទុ លើក្រុមលេខ៤ Totemham Hotspur និង លេខ៥ Manchester United ២ពិន្ទុដូចគ្នា។

ងាកមកមើលប៉ុន្មានប្រកួតចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លោក Unai Emery បានផ្លាស់ប្តូរទម្រង់លេងដោយឃើញវត្តមានខ្សែបម្រើប្រយុទ្ធ អតីតជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ដែលកន្លងមកកីឡាកររូបនេះអវត្តមានស្ទើរពេញរដូវកាល។

គ្រូបង្វឹកក្រុមកាំភ្លើងធំ លើកឡើងថា Mesut Ozil លេងតាមទម្រង់ដែលយើងចង់។ ខ្ញុំចូលចិត្តទម្រងលេងរបស់គាត់ខ្លាំងណាស់ ហើយ Ozil មានគុណភាពជួយក្រុមយើង ក្នុងការយកជ័យជំនះនេះ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ BBC នៅថ្ងៃទី២ ខែ មេសា នេះ៕

ដោយ៖ស្រ៊ីប ឡានី