• Cambodia Peace Channel

ទីក្រុង​ប៉ាតាយ៉ា​ ប្រទេស​ថៃ​ ចាប់ផ្តើម​ជន់​លិច​ដោយ​ទឹកភ្លៀង​

ថៃ៖ទីក្រុងប៉ាតាយ៉ា ប្រទេស​ថៃ​ កំពុងរងការជន់លិចដោយទឹកភ្លៀង នៅរសៀលថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​រយៈពេល​២ម៉ោង​ ។

សារព័ត៌មាន​នៃ​ប្រទេស​ថៃ​ ចេញ​ផ្សាយ​ថា​ ភ្លៀងបានចាប់ផ្ដើមធ្លាក់ពីម៉ោង១១ព្រឹកថ្ងៃទី២​ ខែមេស​ ឆ្នាំ​២០១៩​ នេះ ហើយបន្តធ្លាក់ជាច្រើនម៉ោង​ បានបណ្តាល​ឱ្យ​មានទឹកភ្លៀងជន់លិចនៅលើដងផ្លូវ ក្នុងទីក្រុងប៉ាតាយ៉ាប្រទេសថៃ មាន​កម្ពស់​ទឹកពី៣០សង់ទីម៉ែត្រ ដល់មួយម៉ែត្រ​ ៕

ដោយ​៖ឆាយានាថ​