• Cambodia Peace Channel

រុស្ស៊ីត្រៀមផ្តាច់ខ្លួនពីប្រព័ន្ធបណ្តាញសកលលោក ដោយបង្កើតប្រព័ន្ធអ៊ីនធឺណិតជាតិ

រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយស្តីពីការអនុញ្ញាតឱ្យមានការដាច់ចេញនូវប្រព័ន្ធអ៊ីនធឺណិតជាតិរុស្ស៊ី ចេញពីប្រព័ន្ធបណ្តាញសកលលោក ។

ចំពោះច្បាប់នេះ អ្នកឃ្លាំមើលទូរគមនាគមរុស្ស៊ីលោក Roskomnadzor បានថ្លែងថា “រុស្ស៊ីមានសិទ្ធិអនុវត្តប្រតិបត្តិការកណ្តាលនៃបណ្តាញសង្គមទំនាក់ទំនង ប្រសិនបើមានការបង្កជាហានិភ័យណាមួយដល់ប្រតិបត្តិការអ៊ីនធឺណិតរបស់រុស្ស៊ី” ។

យោងតាមសារព័ត៌មាន ចិន ស៊ីនហួរ ផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ថា វិធានការក្នុងការបង្កើតច្បាប់នេះរួមមាន ការដំឡើងប្រព័ន្ធអ៊ីនធឺណិតដើម្បីឱ្យមានការចរាចរតាមរយៈម៉ាស៊ីនមេនៅក្នុងប្រទេស និងការការពារការគំរាមកំហែងពីខាងក្រៅតាមរយៈការកាត់ផ្តាច់ផ្នែករុស្ស៊ីនៃបណ្តាញសកលលោក ។

គួរជម្រាបថា នៅក្នុងច្បាប់នេះគឺនឹងមានការបង្កើតប្រព័ន្ធដូមែនជំនួសដែលមានឈ្មោះថា DNS ក្នុងករណីដែលវាត្រូវបានផ្តាច់ចេញពី World Wide Web (WWW)

ដោយ៖វីរ៉ា វីន

MOSCOW, RUSSIA – 2019/03/10: A protester seen holding a placard while shouting slogans during the demonstration. Participants in an opposition rally in central Moscow protest against tightening state control over the internet in Russia. (Photo by Igor Russak/SOPA Images/LightRocket via Getty Images)