• Cambodia Peace Channel

កូនពូជកម្ពុជា ! DOME នឹងត្រូវធ្វើតេស្តជុំទី២ នៅ Barcelona នាថ្ងៃទី៥ ខែឧសភា ដើម្បីសម្រេចក្តីស្រម៉ៃ

ភ្នំពេញ៖កុមារា DOME កូនប្រុសប្រធានក្លិបបឹងកេត នឹងត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះហើយ ដើម្បីធ្វើតេស្តជុំទី២ នៅក្លិប Barcelona។

ការធ្វើតេស្តសម្រាប់ជុំទី២ របស់កុមារា Dome នៅសាលាបាល់ទាត់កំពូលរបស់ក្លិប Barcelona នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសម្រេចជោគវាសនារបស់កុមារារូបនេះនៅ Barcelona ឬយ៉ាងណា?

សូមបញ្ជាក់ថា ការធ្វើតេស្តនេះបើជាកុមារាកម្ពុជារូបនេះជាប់ Dome នឹងបានហ្វឹកហាត់នៅសាលាបាល់ទាត់កំពូលរបស់ក្លិប Barcelona ដោយឥតគិតថ្លៃ ប៉ុន្តែត្រូវចំណាយការរស់នៅដោយខ្លួនឯង ហើយរូបគេនឹងក្លាយជាកុមារាកម្ពុជាដំបូងដែលបានហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ៕

ដោយ៖ស្រ៊ីប ឡានី