• Cambodia Peace Channel

Jurgen Klopp ៖ Messi ជាកំពូលកីឡាករលំដាប់ពិភពលោក ហើយខ្ញុំគោរពគាត់


អេស្ប៉ាញ៖គ្រូបង្គោលក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញថា«ខណៈពេលនេះ Messi គឺមិនអាចបញ្ឈប់បានទេ។ អ្វីដែលគាត់បានស៊ុតហ្វ្រីឃីត គឺបង្ហាញថា គាត់ជាកំពូលកីឡាករល្អបំផុតលំដាប់ពិភពលោក។»

លោកបានបន្តទៀតថា ខ្ញុំជាមនុស្សម្នាក់ តែងតែគោរពគាត់ខ្លាំងបំផុត ប៉ុន្តែកីឡាកររបស់ខ្ញុំថ្ងៃនេះ ហាក់មិនបានគោរពលោកគ្រប់គ្រាន់នោះទេ។ ខ្ញុំបានដឹងពីមុនថា Messi ជាកីឡាករល្អបំផុតលើលោក ហើយពេលនេះខ្ញុំបានឃើញហើយ។

ការលើកឡើងបែបនេះក្រោយ ហង្សក្រហមបានភ្នាត់ចាញ់ក្លិបអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល ៣ទល់នឹង០ នៃក្របខណ្ឌ UEFA Champion League នៅកីឡដ្ឋាន Camp Nou។ នេះបើយោងតាមការចុះផ្សាយនៅគេហទំព័រ Goal។

សូមជម្រាបថា ការប្រកួតយ៉ាងស្វិតស្វាញរវាងក្លិប FC Barcelona និងក្លិប Liverpool ពិតជាជក់ចិត្ត ដោយក្លិបអ្នកមានបុណ្យបានបំបាក់ស្លាបហង្សក្រហមយ៉ាងទក់សាច់នៅកីឡដ្ឋាន Cam Nou កាលយប់មុិញ៕

ដោយ៖ស្រុីប ឡានី