• Cambodia Peace Channel

Sadio Mane ស៊ុត២គ្រាប់ ជួយអោយ Senegal ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations

សេណេហ្គាល់៖ក្រុមជម្រើសជាតិសេណេហ្គាល់ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Africa Cup of Nations 2019 ក្រោយយកឈ្នះក្រុមជម្រើសជាតិកេនយ៉ា ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់ថ្ងៃទី១ ខែកក្កដាម្សិលមិញនេះ។

ខ្សែប្រយុទ្ធមុតស្រួចរបស់ហង្សក្រហម Liverpool កីឡាករ Sadio Mane រកបានចំនួន ២គ្រាប់ម្នាក់ឯង នៅក្នុងការប្រកួតនោះ ខណៈដែលកីឡាកររូបនេះ ត្រូវបានសមាជិកក្រុមជម្រើសជាតិផ្តល់ការទុកចិត្តស៊ុតបាល់ពិន័យ ១១ម៉ែត្រចំនួន ២ដង តែត្រូវអ្នកចាំទីកេយ៉ា Patrick Matasi ជួយសង្គ្រោះបានម្តង។

សូមជម្រាបថា បច្ចុប្បន្នក្រុមជម្រើសជាតិ Senegal ឈរលេខរៀងទី២ មាន ៦ពិន្ទុ ខណៈដែលក្រុមជម្រើសជាតិ Algeria ឈរលេខរៀងទី១ មាន ៩ពិន្ទុ ក្នុងពូល C នៃពានរង្វាន់ Africa Cup of Nations 2019៕ ដោយ៖ស្រ៊ីប ឡានី