• Cambodia Peace Channel

តានតឹងហើយ ! Kiesuke Honda មកដឹកនាំជម្រើសជាតិកម្ពុជា ខណៈអតីតគ្រូរបស់Honda ទៅដឹកនាំជម្រើសជាតិថៃ

ថៃ៖លោក Akira Nishino អតីតគ្រូបង្វឹកក្រុមសាម៉ូរ៉ៃជប៉ុន ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមដំរី ជម្រើសជាតិថៃ ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមន៍បាល់ទាត់របស់ប្រទេសថៃ។

នៅលើគេហទំព័រ Foxsportsasia បានចុះផ្សាយ ដោយដាក់ចំណងជើងថា ក្រុមជម្រើសជាតិថៃ បានតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ជប៉ុន លោក Akira Nishino ជាគ្រូបង្វឹកថ្មី។

ការតែងតាំងលោក Akira Nishino ជាគ្រូបង្វឹកថ្មីរបស់ថៃនេះ ក្រោយតំណែងនេះនៅទំនេរ បន្ទាប់ពីសមាគមន៍បាល់ទាត់ថៃ បានបណ្តេញលោក Milovan Rajevac អំឡុងការប្រកួត AFC Asain Cup 2019 នៅក្នុងប្រទេសអារ៉ាប់រួម ហើយដាក់លោក Sirisak Yodyardtha ជាគ្រូបង្វឹកបណ្តោះអាសន្ន ដឹកនាំក្រុមនៅ Asain Cup,China Cup 2019 និង king’s Cup 2019 កន្លងមក។

សូមជម្រាបថា លោក Akira Nishino ធ្លាប់បានដឹកនាំក្រុមសាម៉ូរ៉ៃជប៉ុន នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 កន្លងទៅ ប៉ុន្តែលោកត្រូវសម្រេចចូលកាន់តំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិថៃ ដែលកំពុងតានតឹងនៅព្រឹត្តិការណ៍ជម្រុះ FIFA World Cup 2022 និងAFC Asain Cup Join Qualifiers 2023 ដែលនឹងត្រូវធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕ ដោយ៖ស្រ៊ីប ឡានី