• Cambodia Peace Channel

ថ្ងៃនេះពលរដ្ឋកម្ពុជានៅម៉ាឡេស៊ី ១២២នាក់ រួមទាំងអ្នកដំណើរផ្សេងទៀតមកដល់កម្ពុជា ក្រោមការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា​​ នឹងមានជើងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណើរសរុប​ចំនួន​ ១៩២នាក់​ ឆ្ពោះ​មកកាន់​ទីក្រុង​ភ្នំពេញ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក។ នេះបើតាមការបញ្ជាក់ពី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ។

ជើងយន្តហោះពាណិជ្ជកម្ម នឹងមកដល់កម្ពុជានេះ ប្រភេទជើងហោះហើរពាណិជ្ជកម្មធម្មតា ដោយការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ។

សូមជម្រាបថា ជើងយន្តហោះនេះ មានពលរដ្ឋ​ខ្មែរសរុប​មានចំនួន​១២២នាក់​ ​និងពលរដ្ឋម៉ាឡេស៊ី​ចំនួន​ ៤៤នាក់​ និងអ្នកដំណើរ​ឆ្លងកាត់​ដែល​ជាជនជាតិខ្មែរ​កាន់​លិខិត​ឆ្លងដែន​បរទេស​ និង​ជនបរទេស​ផ្សេងទៀត​មានចំនួន​ ២៦នាក់៕

8