• Cambodia Peace Channel

CPC-ប៊ូខាវឆ្លើយតប នឹងសំណេររបស់ឧកញ៉ា ស្រី ចាន់ថន ដែលហ៊ានចំណាយទ្រព្យសម្បត្តិយ៉ាងច្រើន ប្រសិនកីឡាករខ្មែរអាចយកឈ្នះប៊ូខាវបាន

ភ្នំពេញ៖បន្ទាប់ពីមានការចែករំលែកគ្នាយ៉ាងច្រើនលើបណ្ដាញសង្គមជុំវិញការ បង្ហោះសំណេររបស់ឧកញ៉ា ស្រី ចាន់ថន ដែលហ៊ានចំណាយទ្រព្យសម្បត្តិយ៉ាងច្រើន ប្រសិនកីឡាករខ្មែរអាចយកឈ្នះប៊ូខាវបាន ។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡាករ ប៊ូ ខាវ បានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនថា សូមមេត្តាប្រោសប្រណីផង ដែលធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកស្នេហាគុនខ្មែរ មានការជជែកគ្នា ថាតើកីឡាករគុនខ្មែររូបណាដែលសាកសម ក្នុងការប្រកួតជាមូយ ប៊ូខាវ។

សូមជម្រាបថា ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសំណេរលើបណ្តាញសង្គមហ្វេសបុកដែលមានខ្លឹមសារថា ជាសំដីចេញពីមាត់ប៊ូខាវមិនអីទេ ខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវាយប៊ូខាវឈ្នះ គឺអោយវីឡាមួយ ឡានមួយ នឹងថវិការបន្ថែមទៀត សម្រាប់ប្រចាំរយៈពេល១០ឆ្នាំនេះ ជាការលើកទឹកចិត្តដល់កីឡាកខ្មែរ ដែលតស៊ូដើម្បីមុនមាតុជាតិរបស់យើង៕