• Cambodia Peace Channel

CPC-កីឡាករ Thiago នឹងមកដល់កម្ពុជានៅព្រឹកស្អែក បន្ទាប់ពីប្រកួតឈ្នះនៅអាឡឺម៉ង់ ជាមួយកិត្តិយសសម្រាប់គុនខ្មែរ

ភ្នំពេញ៖ កីឡាករ Thiago នឹងត្រលប់មកកម្ពុជាវិញ បន្ទាប់ពីប្រកួតឈ្នះដណ្តើមបានខ្សែក្រវ៉ាត់ពីប្រទេសអាឡឺម៉ង់ ក្នុងកម្មវិធី Apex Fight Seriesនៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។

សូមជម្រាបថា កីឡាករ Thiago បានទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់ក្នុងកម្មវិធី Apex Fight Series ដោយប្រើផ្លែកែង ដែលជាអាវុធដ៏មុតស្រួចរបស់គុនខ្មែរ ផ្ដួលកីឡាករអង់គ្លេសសន្លប់ក្នុងទឹកទី២ ហើយអ្វីដែលរំភើបនោះ Thiago បានបង្ហាញទង់ជាតិប្រទេសកម្ពុជាលើឆាកអន្តរជាតិ ពោលគឺវាយ តំណាងអោយគុនខ្មែរ ដែលធ្វើអោយពលរដ្ឋខ្មែរសម្ដែងការរីករាយយ៉ាងខ្លាំង ។

ជាមួយនេះ អ្នកស្នហាគុនខ្មែររំពឹងនៅថ្ងៃអនាគតថា នឹងមានជនជាតិបរទេសជាច្រើនទៀតដែលទទួលស្គាល់ថា គុនខ្មែរ ជារបស់ពិតមិនចម្លងពីប្រទេសដទៃ ខណៈមួយរយៈចុងក្រោយមានជនជាតិបរទេសជាច្រើនដែលស្ម័គ្រវាយ តំណាងគុនខ្មែរ និងទទួលស្គាល់ថាគុនខ្មែរជា របស់ពិតផងដែរ៕