• Cambodia Peace Channel

CPC-Thiago បានរងការគំរាមកំហែង ពីសំណាក់ស្ថាប័ន WMO បន្ទាប់ពីរូបលោកឡើងប្រកួតឈ្នះ ដោយតំណាងឲ្យគុនខ្មែរ

ភ្នំពេញ៖បន្ទាប់ពី ធីអាហ្គោ ផ្តួលកីឡាករអង់គ្លេស និង ឈ្នះបានខ្សែក្រវ៉ាត់ បានធ្វើឲ្យពលរដ្ឋកម្ពុជាសប្បាយរីករាយយ៉ាងខ្លាំង និងបានចូលរួមអបអរសាទរដល់រូបលោកផងដែរ ហើយអ្វីដែលកាន់តែធ្វើឲ្យពលរដ្ឋខ្មែរមានមោទកភាពទៀតនោះគឺកីឡាករ ធីអាហ្គោ បានស្លៀកពាក់តុបតែងខ្លួន និងចងទង់ជាតិកម្ពុជាផងដែរ ខណៈដែលកីឡាកររូបនេះ បានចាត់ទុកការប្រកួតបានជោគជ័យនេះ សម្រាប់គុនខ្មែរតែម្តង។

ជុំវិញការបង្ហាញដោយឥតលាក់លៀមរបស់ កីឡាករ ធីអាហ្គោ ចំពោះទឹកចិត្តស្រលាញ់ និងគាំទ្រគុនខ្មែរនេះ បានធ្វើឲ្យស្ថាប័ន World Muay Thai Organization ហៅកាត់ថា WMO ក្តៅក្រហាយ និងគំរាមដកហូតខ្សែក្រវ៉ាត់ពីធីអាហ្គោវិញ។

ស្ថាប័ន WMO បានបញ្ចាក់ថា បើ ធីអាហ្គោ ចង់សុខ ចង់មានមុខប្រកួតទៀត ហើយនៅតែចង់រក្សាខ្សែក្រវាត់នេះ ត្រូវតែលុបសារអរគុណប្រជាជនកម្ពុជា សារអរគុណលោកឧកញ៉ា ស្រី ចាន់ថន ពិសេសពាក្យថា Kun Khmer original from Cambodia ជំនួសដោយសំណេរអរគុណស្ថាប័ន WMO របស់មួយថៃវិញ។

ប៉ុន្តែយ៉ាងណា មកដល់ពេលនេះគ្រប់យ៉ាងរាងធូរស្បើយបន្តិចហើយ ខណៈ ធីអាហ្គោ នឹងវិល មកដល់ទឹកដីកម្ពុជាវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងម៉ោង ៨៖៥៥ព្រឹក រីឯការវិលទៅប្រទេសថៃរបស់ ធី អាហ្គោ រាងពិបាកបន្តិចហើយ ព្រោះខាងថៃហាក់មិនជាសប្បាយចិត្តជាមួយកីឡាករ ធីអាហ្គោ ទៀតហើយ៕