• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-វត្ថុបុរាណចំនួន២៧៧កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវត្រូវបាន ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា ប្រគល់មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

សៀមរាប៖ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន២៧៧កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតា ពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវ ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

វត្ថុបុរាណទាំងនោះភាគច្រើនជាអំបែងភាជន៍ និងបំណែកចម្លាក់ពីថ្មភក់មួយចំនួន ដោយក្នុងនោះវត្ថុបរាណមកពីប្រាសាទចៅសាយទេវតាមានចំនួន៣៥កេស មានវត្ថុ​ចំនួ​ន​​២៩២​។ ចំណែកវត្ថុមកពីប្រាសាទតាកែវមានចំនួន៩៥កេស មានវត្ថុចំនួន៨០៨។ ដោយឡែកវត្ថុបុរាណចំនួន១៤៧កេសទៀតមកពីប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ប៉ុន្តែសុទ្ធតែជាអំបែងភាជន៍ដែលមានទំហំតូចៗ ដែលមិនអាចកំណត់រូបរាងបាន ៕