• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជម្លោះពាក្យសម្ដីរវាងបុរស២នាក់ និងនារីម៉ាស្សារហូតឈានដល់ការប្រើប្រាស់ហឹង្សា ផ្ដើមចេញពីរឿងអោយលុយមិនគ្រប់

ភ្នំពេញ៖ជម្លោះពាក្យសម្តីរវាងបុរស២នាក់ត្រូវជាភ្ញៀវ និងនារីម៉ាស្សារហូតឈានដល់ប្រើប្រាស់ហឹង្សា បណ្ដាលអោយរងរបួសទាំងសងខាង ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០២ខែមករាឆ្នាំ ២០២៤ចំណុចក្បែនិងវត្តនាគវ័នក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ប្រភព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញបុរសពីរនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសងសេ១២៥ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខជិះឌុបគ្នាមកចូលម៉ាស្សាខ្លួនក្នុងហាងមួយកន្លែង ក្បែនិងវត្តនាគវ័ន្ត ក្រោយមកគេឃើញបុរសទាំងពីរនាក់នោះ ប្រកែកគ្នាតឹងសសៃ ក ជាមួយនារីម៉ាស្សារ ព្រោះតែឲ្យលុយមិនគ្រប់ដោយមានលុយត្រឹមតែ២មុឺនរៀល ខណៈតម្លៃនៃសេវាកម្មរួមភេទក្នុងម្ដងគឺចំនួន១០$ ទើបបង្កជាការទាស់ពាក្យសម្តីគ្នា រហូត់ឈានដល់ការហឹង្សារវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីនារីម៉ាស្សារងរបួសធ្ងន់ស្រាល៣នាក់ ចំណែកបុរស២នាក់នោះបានរងរបួសឈាមស្រោចពេញខ្លួន។

 

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ឃាត់បុរសទាំងពីរ និងស្ត្រីម៉ាស្សាម្នាក់យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី ២ ដើម្បីសាក់សួរនាំបន្ត និងដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់៕