• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY ដែលគ្មានលេខបញ្ជីកា

ភ្នំពេញ៖ថ្មីៗកន្លងមកនេះ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនដូចជា: ១. Hypoly គ្រាប់ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia ២. Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៣. មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly ៤. ជុំ ចិត្រា – 0967.447.362 និងគណនីមួយចំនួនទៀត
កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល
ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន២-ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ការផ្សព្វផ្សាយផលិតផលខាងលើ ដែលមានខ្លឹមសារថាព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយ ជាការផ្សព្វផ្សាយមានលក្ខណបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់កុំទិញនិងប្រើប្រាស់ផលិតផលខាងលើនេះឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាពនិងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យខាតបង់ប្រាក់កាស ពេលវេលាក្នុងការព្យាបាល ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើ
នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយ ចែកចាយឬលក់ផលិតផលគ្មានលេខបញ្ញិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ជាធរមាន៕