• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋចំនួន២លើក ពោគឺលេីកទី១.នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង១៤៖២០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងឈរម្នាក់ឯងបានសំរេចនៅចំណុច​ចំណតឡានផ្សារទួលទំពួង​ ផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ និងលេីកទី២.​នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤​ វរលាម៉ោង០៦៖២៥នាទី​ បានធ្វេីសកម្មភាពឆក់កាបូបយួរដៃពីនារីរងគ្រោះកំពុងដេីរឆ្លងផ្លូវបានសំរេច​នៅចំណុចមុខការ៉ាស់ផ្ញេីរឡាន​ ផ្លូវលេខ១៦១​ ភូមិ៩​ ក្នុងសង្កាត់អូរឫស្សីទី២​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋា​នកណ្តាលនគរបាលយុត្តិធម៌​ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការស្រាវជ្រាវ និងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៥០នាទី​ត្រង់ចំណុចផ្ទះលេខ១៧ដេអា​ ផ្លូវលេខ២២៨​ ភូមិ៣​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ មានឈ្មោះ ៖
១.ឈ្មោះ​ ​ទឹម​ ពុធសំណាង ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​។

សំភារះដកហូតរួមមាន ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KE-9951(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕