• Cambodia Peace Channel

អភិបាល​ខេត្ត​កំពង់ចាម​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ឃាតក​ដែល​កាត់​ក្បាល​ យាយ​ចៅ​២នាក់​យ៉ាង​ឃោរឃៅ​

កំពង់ចាម​៖លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បញ្ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ចាប់​ខ្លួន​ឃាតក​ឱ្យ​ខាន​តែ​បាន​ ដែល​សម្លាប់​យាយ​ចៅ​២នាក់​ ដោយ​កាត់​ក្បាល​យ៉ាង​ឃោរឃៅ​បំផុត​ ។

ឃាតកម្មមួយដ៏សាហាវ​ បានកេីតឡេីងក្នុងស្រុកព្រៃឈរ​ ដោយមិនទាន់ដឹងមូលហេតុអ្វី​បានជាឃាតក សម្លាប់កាត់ក្បាលជីដូន​​និងចៅស្រី​យកក្បាលទៅបាត់​ បន្សល់ទុកដងខ្លួនក្រោយផ្ទះចម្ងាយ៣៥០ម៉ែត្រ ។

ហេតុការណ៍​នេះ បានកេីតឡេីងនៅយប់ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩​ ស្ថិតក្នុងភូមិ​ទួលថ្ម​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។

បេីតាមសមត្ថកិច្ច​ បានឲ្យដឹងនៅ​ថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ ថា​ ជនរងគ្រោះ​ មានឈ្មោះ​ ពូ​ អូន​ អាយុ៦៥ឆ្នាំ​ ភេទស្រី​ ដែលត្រូវជាជីដូន​ ក្មេងស្រីឈ្មោះ​ ខេង​ សាវឿន​ មានអាយុ៦ឆ្នាំ​ មានទីលំនៅស្ថិតក្នុងភូមិ​ទួលថ្ម​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

ក្រោយពីទទួលដំណឹងភ្លាមៗ​ លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ​ និងកំណត់មុខសញ្ញាជនបង្ក​ ដោយធ្វេីកោសល្យវិច័យលេីសាកសពជនទាំងពីរនាក់នោះ។

មហាជន​ ចាត់​ទុក​ថា​ នេះ​ជា​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​និង​ឃោរឃៅ​បំផុត​ ដែល​មិន​អាច​លេីកលែង​ឱ្យ​ឃាតក​បាន​ឡើយ​ ៕

ដោយ​៖ឆាយានាថ​