• Cambodia Peace Channel

កូនពូជកម្ពុជា​ ! កុមារា DOME បានចេញដំណើរទៅ Barcelona


ភ្នំពេញ៖មុននេះបន្តិចកុមារា DOME កូនប្រុសរបស់លោកស្រី ពុធ ធីតាប្រធានក្លិបបឹងកេតបានចេញដំណើរទៅប្រទេសអេស្ប៉ាញហើយ ដើម្បីទៅចូលរួមធ្វើតេស្តសមត្ថភាពជុំទី២ នៅសាលាបាល់ទាត់ Barcelona។

ក្នុងដំណើរទៅប្រទេសអេស្ប៉ាញ ក៏ឃើញមានវត្តមានរបស់លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ដែលជាម្តាយរបស់កូនពូជកម្ពុជា និងស្វាមីរបស់លោកស្រីផងដែរ។

សូមជម្រាបថា កុមារា DOME នឹងចូលធ្វើតេស្តសមត្ថភាពជុំទី២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសម្រេចក្តីស្រម៉ៃរបស់កុមារារូបនេះ នៅសាលាបាល់ទាត់ FCBESCOLA របស់ Barcelona៕

ដោយ៖ស្រុីប ឡានី