• Cambodia Peace Channel

ចំណាត់ថ្នាក់របស់បឹងកេត នៅជើងទី១ នៃលីគកំពូលកម្ពុជារដូវកាល២០១៩ ជាចំណាត់ថ្នាក់ដ៏អាក្រក់!

ភ្នំពេញ៖ការប្រកួតបាល់ទាត់នៅក្នុងលីគកំពូលកម្ពុជា ជើងទី១ នៅសប្តាហ៍ទី១៣ កាលពីថ្ងៃអាទិត្យកន្លងទៅ គ្រូបង្គោលរបស់ក្លិបបឹងកេតអែហ្វស៊ី ហាក់មិនសូវសប្បាយចិត្ត នូវលទ្ធផលដែលក្រុមទទួលបានសោះ ដោយសារម្ចាស់ជើងឯករង នៅរដូវកាល២០១៨ ឈរលេខរៀងទី៤ បណ្តុះអាសន្នមាន ២៦ពិន្ទុ។

គ្រូបង្វឹកក្លិបបឹងកេត លោក ហៅ សុជាតិ បាននិយាយថា “ស្ថិតនៅចំណាត់ថ្នាក់នេះ គឺវាមិនដូចទៅនឹងអ្វីដែលយើងរំពឹងទុក និងធ្លាប់ទទួលក្នុងរដូវមុនៗនោះទេ ហើយអ្វីដែលអាក្រក់បំផុតសម្រាប់យើងក្នុងជុំទី១នេះ យើងតែងតែរបូតគ្រាប់បាល់ក្នុងការប្រកួតដែលយើងគិតថានឹងទទួលបាន ៣ពិន្ទុ”។

គ្រូបង្វឹករូបនេះ បានបញ្ជាក់បន្តទៀតថា ១៣ប្រកួតកន្លងមកនេះ កីឡាករប្រយុទ្ធរបស់យើងមិនសូវរកគ្រាប់បាល់បានច្រើននោះទេ ហើយដូចជាតំបន់ការពារ ដែលយើងត្រូវពង្រឹងឲ្យបានល្អជាងនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Boeungketfc។

សូមជម្រាបថា ការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជារដូវកាល២០១៩ បានបញ្ចប់ត្រឹមសប្តាហ៍ទី១៣ ដោយក្នុងនោះក្លិបបឹងកេតអែហ្វស៊ី ស្ថិតនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុមាន ២៦ពិន្ទុ ដោយឈ្នះ ៨ប្រកួត ចាញ់ ៣ប្រកួត និងស្មើរ ២ប្រកួត៕ ដោយ៖ស្រ៊ីប ឡានី