• Cambodia Peace Channel

សាំបាប្រេស៊ីល ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយស៊ុតបញ្ចូលទីអាហ្សង់ទីន ២គ្រាប់

ប្រេស៊ីល៖ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Amèrica នាព្រឹកថ្ងៃទី៣ ខែកក្កដា របស់ក្រុមសាំបាប្រេស៊ីល និងក្រុមពពកខៀវអាហ្សង់ទីន ពិតជាជក់ចិត្តនិងស្វិតស្វាញមែនទែន ផ្តើមតង់ទី១ ក្រុមទាំង២វាយបកគ្នាទៅវិញទៅមក រហូតប្រេស៊ីលស៊ុតទម្លុះសំណាញ់ទីអាហ្សង់ទីនបាន ១គ្រាប់នៅនាទីទី១៩។

ផ្តើមនៅតង់ទី២ភ្លាម ក្រុមទាំង២បន្តការវាយលុកគ្នាទៅវិញទៅមក ដោយក្រុមពពកខៀវអាហ្សង់ទីន មានឱកាសស៊ុតទៅលើប្រេស៊ីលដែរ ប៉ុន្តែហាក់ដូចជាមិនសំណាងសោះសម្រាប់ Messi។ ប្រេស៊ីលក៏មិនបណ្តោយឲ្យអាហ្សង់ទីនអូសបាល់លេងស្រួលឡើយ ដោយបន្តវាយបកនឹងស៊ុតបញ្ចូលទីអាហ្សង់ទីន ១គ្រាប់ទៀតនៅនាទីទី៧០ ដោយខ្សែប្រយុទ្ធ Robert Firmino។

ចប់ការប្រកួតក្រុមសាំបាប្រេស៊ីល បានយកឈ្នះក្រុមពពកខៀវអាហ្សង់ទីន ក្នុងលទ្ធផល ២ទល់នឹង០ នឹងកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ រង់ចាំក្រុមណាមួយដែលឈ្នះរវាង ក្រុមជម្រើសជាតិឈីលី និងជម្រើសជាតិប៉េរ៉ូ នៅព្រឹកថ្ងៃស្អែក វេលាម៉ោង ៧៖៣០នាទី៕ ដោយ៖ស្រ៊ីប ឡានី