• Cambodia Peace Channel

អបអរសាទរ ! វិសាខា សម្រេចតែងតាំងលោក TUNJI AYOYINKA AKEEB ជាគ្រូបង្វឹកបណ្តោះអាសន្ន

ភ្នំពេញ៖ក្លិបបាល់ទាត់ វិសាខា ក្រោយបញ្ចប់កុងត្រាជាមួយអតីតគ្រូបង្វឹក លោក ហុក សុជីវ័ន មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង មុននេះបន្តិច ក្លិបបាល់ទាត់ វិសាខា បានសម្រេចតែងតែលោក TUNJI AYOYINKA AKEEB ជាគ្រូបង្វឹករបស់ក្លិបបណ្តោះអាសន្នភ្លាមៗតែម្តង។

នេះជាការប្រកាសមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា ក្នុងការបញ្ចប់កុងត្រាជាមួយអតីតគ្រូបង្វឹក លោក ហុក សុជីវ័ន ទាំងមិនទាន់ចប់រដូវកាលផង ពោលត្រឹមពាក់កណ្តាលរដូវកាល២០១៩ នៃក្របខណ្ឌលីគកំពូលកម្ពុជាប៉ុណ្ណោះ។

ចំពោះការតែងតាំងគ្រូបង្វឹកថ្មី លោក TUNJI AYOYINKA AKEEB ភ្លាមៗនៅក្នុងថ្ងៃដដែល នៃការបញ្ចប់កុងត្រារបស់អតីតគ្រូបង្វឹករូបនេះផងដែរ ក្លិបបាល់ទាត់ វិសាខា នឹងរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការនូវព័ត៌មានថ្មីៗបន្ថែមទៀត នាពេលខាងមុខ៕ ដោយ៖ស្រ៊ីប ឡានី