• Cambodia Peace Channel

Honda ៖ ជម្រើសជាតិកម្ពុជាមានការអភិវឌ្ឍខ្លាំង ដោយសារកីឡាករទាំងអស់លេងដើម្បីប្រជាជនកម្ពុជា

ភ្នំពេញ៖អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លូនរបស់លោកថា “ក្រុមជម្រើសជាតិកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍច្រើន ហើយកីឡាករទាំងអស់ពួកគេលេងដើម្បីប្រជាជនកម្ពុជា។ សូមចូលរួមគាំទ្រកីឡាករជម្រើសជាតិទាំងអស់គ្នាផង!”។

ការលើកបែបនេះ ក្រោយអ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះ មកដឹកនាំគោព្រៃកម្ពុជាហ្វឹកហាត់ ម្សិលមិញ ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមជម្រើងជាតិហុងកុង នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុមខ្លាំង ហុងកុង ប៉ារ៉ែន អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពីភពលោក នៅកាតា វគ្គជម្រុះជុំទី២ និងតំបន់អាស៊ីផងដែរ៕