• Cambodia Peace Channel

ម៉េចចឹង ! ឆ្នាំនេះម្ចាស់មេដាយមាសម៉ូតូទឹកក្នុងព្រឹត្តិការណ៍ Asian Games កីឡាករ សាលី អ៊ូមើត មិនអាចចូលរួមប្រកួតនៅសហរដ្ឋអាមេរិកបានទេ

ភ្នំពេញ៖ពិតជាគួរឱ្យសោកស្តាយជាខ្លាំង ដែលឆ្នាំនេះ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសម៉ូតូទឹកក្នុងព្រឹត្តិការណ៍ Asian Games មិនអាចចូលរួមប្រកួត​ម៉ូតូទឹក​ដណ្ដើម​ពាន​រង្វាន់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​បាន ដោយសារមានបញ្ហារបួស ។

បង្ហាញអារម្មណ៍សោកស្តាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែតុលា នេះ កីឡាករ សាលី អ៊ូមើត បានសរសេរថា “​ថ្ងៃ​នេះ​ខ្ញុំ​ចង់​មក​ប្រាប់​អ្នក​គាំទ្រ​ទាំងអស់​អោយ​បាន​ជ្រាប​ថា ​ការ​ប្រកួត​ម៉ូតូទឹក​ដណ្ដើម​ពាន​រង្វាន់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​នេះ ​ខ្ញុំ​មិន​បាន​ទៅ​ចូល​រួម​កម្មវិធី​នោះ​ទេ ដោយសារ​មាន​បញ្ហា​របួស​” ។

លោក បន្តថា “អោយ​ខ្ញុំ​សុំទោស​ផង​ដែល​មិន​អាច​ទៅ​ប្រកួត​បន្ត ​ដើម្បី​រក​ជ័យជម្នះ​មក​ប្រទេស​កម្ពុជា​យើង ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់” ។

គួរជម្រាបថា កីឡាករ សាលី អ៊ូមើត ធ្លាប់ប្រកួតម៉ូតូទឹកដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍ ​ Asian Games ហើយបន្ត​សាង​ភាពល្បីល្បាញ​ជូន​កម្ពុជា តាមរយៈ​ការដណ្តើម​បាន​មេដាយប្រាក់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក កាលពីឆ្នាំ​២០១៨ កន្លងទៅ ៕