• Cambodia Peace Channel

CPC-គ្រាន់តែបងប្រុសទទួលបរាជ័យភ្លាម ស្រាប់តែអេអាំម៉ារិន បានប្រកាស់សុំប្រកួតជាមួយ ឡុង បេនលឿន ដើម្បីសងសឹក

ភ្នំពេញ៖កាលពីយប់ម៉ិញនេះ កូនប្រុសពៅរបស់ ស្ដេចប្រដាល់ត្រកូល អេ បានធ្វើអោយអ្នកស្នេហាគុនខ្មែរ ចាប់អារម្មណ៍បន្ទាប់រូបគេបានប្រកាសនៅលើសង្វៀនក្ដែងៗ ថា ចង់ប្រកួតជាមួយ ឡុង បេនលឿន ដើម្បីសងសឹកអោយបងប្រុសដែលទទួលបរាជ័យ ។

ការប្រកួតដ៏ស្វិតស្វាញចំនួន ៥ទឹក នៅលើសង្វៀនគ្រុឌគុនខ្ញែរ ក្នុងជំនួបដណ្ដើមខ្សែក្រវ៉ាតរវាង ឡុង បេនលឿន ត្រូវឡើងមកការពារ ខណៈ ម៉ឺន មេឃា ជាអ្នកដណ្ដើម ត្រូវបានបញ្ចប់ទៅដោយលទ្ធផល បេន លឿន នៅតែជាម្ចាស់ជើងឯក ពោលគឺបានយកឈ្នះ លើមេឃាដោយពិន្ទុ ប៉ុន្តែ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺ ស្រាប់តែកូនប្រុសពៅ របស់ស្ដេចប្រដាល់ក្រកូលអេ បានឡើងមកប្រកាសក្ដែងៗថា ចង់សុំក្រកួតសងសឹកអោយបងប្រុសរបស់គេ ខណៈ បេនលឿន បានឆ្លើយតបវិញយ៉ាងខ្លីថា អោយតែ គីឡូ៦៣កន្លះស្វាគមន៍ជានិច្ច ដែលជាធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជុំវិញការលើកឡើងនេះ ធ្វើអោយមហាជន ជាពិសេសអ្នកស្នេហាគុនខ្មែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងទន្ទឹងរងចាំមើលថា តើជំនួបមួយនេះអាចកើតមានឡើងដែរឬទេ ?