• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សង្ស័យមានវិបត្តិផ្លូវចិត្ត យុវជន២នាក់បបួលគ្នាមកបញ្ចាប់ជិវិត លើស្ពានជ្រោយចង្វារ

ភ្នំពេញ៖យុវជន២នាក់សង្ស័យមានវិបត្តិផ្លូវ បបួលគ្នាមកបញ្ចាប់ជិវិតលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ខែមិនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ និងយុវជនរងគ្រោះទី២ មានឈ្មោះ គឹម សាវ័ន រសនៅភូមិឃុំនិងខេត្តជាមួយគ្នា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែរក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីនារីជាសង្សារជនរងគ្រោះម្នាក់បានប្រាប់ឲ្យដឹងថា ដោយយុវជនរងគ្រោះទាំងពីនាក់នោះបានចេញមកពីខេត្តឧត្តរមានជ័យដូចគ្នាហើយមកភ្នំពេញដើម្បីរកការងារធ្វើតែរកមិនបានរួចក៏បានទាក់ទងទៅក្រុមគ្រួសារបែរជាក្រុមគ្រួសារមិនទទួលស្គាល់និងកាត់កាលចោលទើបយុវជនម្នាក់បានសរសេរៀបរាប់ទៅប្រាប់នារីជាសង្សារ ថាកុំខឹងស្តាយបង ដែលបងមិនបានលាអូនហើយក៏នាំគ្នាដើថ្មើជើងមកលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតទាំង២នាក់ដោយលោតសម្លាប់ខ្លួនតែម្ដងទៅបន្សល់ទុកតែស្បែកជើង២គូ និងសម្ភារះមួយចំនួន។ពេលនោះដែរពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏នាំគ្នាឈុបមើលហើយរាយការទៅសមត្ថកិច្ចនិងនារីជាសង្សារមកកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហើយខាងលើនារីជាសង្សារម្នាក់ក៏បានមកដល់រួចក៏យកអត្តសញ្ញាណប័ណ្ណទូរសព្ទនិងសម្ភារៈមួយចំនួនរបស់ជនរងគ្រោះទៅរក្សាទុកដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យទទួលដំណឹងខាងលើនេះផងដែរ ៕