• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវបង្រាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរបស់ពលរដ្ឋ

ភ្នំពេញ៖ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួកបីនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូរបស់ពលរដ្ឋ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ៤៥នាទីនៅចំណុចផ្ទះលេខD០១ ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកហ៊ាងថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យមានគ្នាចំនួនបីនាក់ ១-ឈ្មោះធួន ប៊ុនទី ភេទប្រុស អាយុ២៨ឆ្នាំ
មានទីលំនៅមិនពិតប្រាកដ ជាអ្នកបើកកង់បី(ឃាត់ខ្លួន)។ ២- ឈ្មោះហៃ ស្រីនាងហៅ ស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) (ឃាត់ខ្លួន)។ ៣- ឈ្មោះ ឡាយ ភេទប្រុស អាយុប្រហែល២១ឆ្នាំ ទីលំនៅមុខរបរ មិនពិតប្រាកដ(គេចខ្លួនបាត់)ជាអ្នកដៃដល់។

ដោយឡែកសំភារៈបាត់បង់៖១- ម៉ូតូ ០១ គ្រឿង ម៉ាកScroopy ពណ៌ស សេរី ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GR១២៤២។ និងសម្ភារះដកហូតរួមមាន៖១-រឺម៉កកង់បីឥណ្ឌា ពណ៌សរ ពាក់ផ្លាកលេខភ្នំពេញ១HM ០៥៦២(ជាមធ្យោបាយ)។២-ដាវចំនួន០១ដើម២-ដំបងឆក់ចំនួន០១ដើម៣-ដំបងរលាស់ចំនួន០១ដើម

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូនៅចំហៀងផ្ទះ ចំណែកឯជនសង្ស័យទាំងបីនាក់ជិះរឺម៉កមួយគ្រឿងក្នុងគោលបំណងចេញលួចម៉ូតូពេលមកដល់កន្លែងកើតហេតុឃើញម៉ូតូជនរងគ្រោះចតនៅចំហៀងផ្ទះក៏ចុះពីលើរឺម៉កមកធ្វើសកម្មភាពកាច់សាករលួចយកទៅបាត់តែម្តង។ក្រោយមកជនរងគ្រោះមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌប៉ុស្តិ៍បើកការស្រាវតាមកាំមេរ៉ាសុវត្ថភាព លុះដល់ថ្ងៃទី០២ ០៣ ២០២៤ វេលាម៉ោង១៨ម៉00នាទីចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែ ឃាត់បានជនសង្ស័យពីរនាក់រួមនិងមធ្យោបាយយកមកប៉ុស្តិ៍ដើម្បីសាកសួរយកចំលើយនិងបន្តរកបក្សពួកនៅសេសសល់ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធី ៕