• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋម្នាក់សំណូមពរដល់អាជ្ញាធរ រក្សាអនាម័យ និងផ្លាស់ប្ដូរឧបករណ៌កំសាន្តក្នុងសួនវត្តបុទុមវត្តី ជៀសវាងបង្កគ្រោះថ្នាក់ដល់ក្មេងៗ

ភ្នំពេញ៖ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានសំណូមពរដល់អាជ្ញាធរ រក្សាអនាម័យ ផ្លាស់ប្ដូរឧបករណ៌កំសាន្តក្នុងសួនវត្តបុទុមវត្តី មានសភាពបាក់បែកទ្រុដទ្រោម ដែលអាចបង្កគ្រោះថ្នាក់ដល់ក្មេងៗមកលេងកំសាន្ត នៅទីតាំងនោះ ។

នេះបើតាមគណនីផ្លូវការរបស់ លោក ខៀវ កាញរឹទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះបានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ សូមជំរាបសួរលោកពូ និងបងបងពាក់ព័ន្ធ!សំណេរនេះគឺជាសំណើមួយទាក់ទងនឹងឧបករណ៌ក្មេងលេងនៅឯសួរច្បារវត្តបទុមវត្តី ដោយមានការភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនដូចខាងក្រោម។ ដោយហេតុថារបស់លេងមានការបែកបាក់ខ្លះ វាអាចបង្ករ​គ្រោះថ្នាក់ទៅដល់ក្មេងៗ​បើតាមក្មួយធ្លាប់ទៅលេង ការដែលវាបែកបាក់រយៈពេលជិត ១​ឆ្នាំ។

ជាមួយគ្នានេះ ពលរដ្ឋខាងលើបានបន្ថែមថា ដើម្បីសុវត្ថិភាពក្មេងៗ​ សូមអាជ្ញាធរពាក់ព័ន្ធធ្វើការ ដកចេញ​ ឫ ដាក់ ឧបករណ៌ថ្មីជំនួស ទន្ទឹមនឹងនោះដែរ ក៏សូមអោយមានការ​ សម្អាតជាប្រចាំផង។ ដោយ​ក្តីគោរពពីខ្ញុំ​! Van Maya ៕