• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រុមអាជីវករស្ម័គ្រចិត្តរុះរើតូបលក់ដូរខ្លួន ចេញពីរបងពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីរក្សាចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើជើង

ភ្នំពេញ ៖ ក្រោយអាជ្ញាធរខណ្ឌ៧មករាទុកឱសានវាទរយៈពេល ៣ថ្ងៃឲ្យក្រុមអាជីវករលក់ដូរជាប់របងពេទ្យបង្អែករាជធានីភ្នំពេញឲ្យរើចេញទៅខ្លួនឯងនោះ ឃើញថាក្រុមអាជីវករបានចូលរួមសហការជាមួយអាជ្ញាធរបានទាំងល្អដោយរុះរើចេញដោយខ្លួនឯងដើម្បី រក្សាចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើជើង កាត់បន្ថយការកក់ស្ទះចរាចរណ៍និងសោភ័ណភាពតាមដងផ្លូវផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤នេះ ជាថ្ងៃដល់ឱសានវាទ ដែលអាជ្ញាធរខណ្ឌទុកឲ្យក្រុមអាជីវក ដូចនេះអាជ្ញាធរខណ្ឌបានចុះ ត្រួតពិនិត្យមើលជាក់ស្ដែង ឃើញថាក្រុមអាជីវក បានចូលរួមសហការជាមួយអាជ្ញាធរបានល្អប្រសើរ ដើម្បីរំដោះចិញ្ជើមផ្លូវ។

ក្នុងការចុះត្រួតពិនិត្យនេះ លោក ក្រួច សុធន់ នាយករងរដ្ឋបាលខណ្ឌ៧មករាបានឲ្យ ដឹងថា ក្រុមអាជីវករបានចូលរួមសហការជាមួយអាជ្ញាធរ ដោយរើតូបចេញ និងទីតាំងផ្ញើម៉ូតូ ចេញដោយខ្លួនឯងមានរបៀបរៀបរយតាមការកំណត់របស់អាជ្ញាធរខណ្ឌ។

លោក នាយករងរដ្ឋបាលបានបន្ថែមថា អាជ្ញាធរចុះរៀបចំនេះដើម្បីឲ្យ រក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ មានសោភ័ណភាពនិងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង។ដោយកន្លងមកក្រុមអាជីវករទាំងនេះបានយកផ្លូវធ្វើជាកន្លែងលក់និងផ្ញើម៉ូតូបង្កការកស្ទះ ចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤នេះ

ជាចុងក្រោយអាជ្ញាធរខណ្ឌ៧មករាបានសំណូមពរដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១៣៤នេះបន្តចូលរួមជាមួយអាជ្ញាធរ កុំឲ្យពេលអាជ្ញាធរចុះរៀបបានល្អ ក្រោយអាជ្ញាធរចេញផុត លក់ដូររំលោភលើផ្លូវសាធារណៈ បង្កការកកស្ទះទៀត ។ ហើយអាជ្ញាធរនិងបន្តចុះរៀបចំតាមបណ្ដោយផ្លូវផ្សេងៗទៀតក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បី រក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ កាត់បន្ថយការកក់ស្ទះចរាចរណ៍ឲ្យបានល្អប្រសើរនិងរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង និងពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ។

គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ក្រួច សុធន់ នាយករងរដ្ឋបាលដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះ ណែនាំនិងធ្វើកិច្ចសន្យា ដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់របងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ដោយធ្វើកិច្ចសន្យាទុក្ខរយៈពេលបីថ្ងៃឱ្យក្រុមអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវរើចេញដោយខ្លួនឯង បើពុំដូចនេះទេអាជ្ញាធរនិងចុះចាត់វិធានការរដ្ឋបាល៕