• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្នងការរាជធានីភ្នំពេញបញ្ជាឲ្យបុគ្គលឈ្មោះ ដែន សូនី ចូលខ្លួនមកសារភាពជុំវិញករណីហិង្សាលើស្រ្តីម្នាក់ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការធានីភ្នំពេញបានបញ្ជាឲ្យបុគ្គលឈ្មោះ ដែន សូនី ចូលខ្លួនមកសារភាពជុំវិញករណីហិង្សាលើស្រ្តីម្នាក់ ក្នុងខណ្ឌច្បារអំពៅ នេះបើតាមការឲ្យដឹងពីផេកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ។

​ការលើកឡើងបែបនេះ ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើ-ហិ.:ង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្ញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន៕